សង្ស័យអាងខ្លួនជាមន្រ្តីនគរបាល គ្រោះថ្នាក់ ចរាចរណ៍ អត់វាស់វែងយករថយន្តទៅរក្សាទុកទារសំណងក្នុងតម្លៃខ្ពស់
ស្វាយរៀង៖ មន្ត្រី នគរបាលនៅច្រកទ្វារអន្តរជាតិបាវិត២នាក់បានជួបនូវគ្រោះថ្នាក់ បណ្តាលអោយរងរបួសហើយត្រូវបានមន្រ្តីនគរបាលមូលដ្ឋាន ក្រុងបាវិត យកម៉ូតូនិងរថយន្តទៅរក្សាទុកដោយមិនបានវាស់វែង ហើយ ភាគីខាងម៉ូតូទាមទារសំណងក្នុងតម្លៃខ្ពស់ ដែលជាហេតុធ្វើអោយ ភាគីខាងម្ចាស់រថយន្ត មានការសោកស្តាយ ដោយភាគីម៉ូតូពុំមានការយោគយល់។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតកាលពីវេលាម៉ោងប្រមាណ១០និង៣០នាទីយប់ថ្ងៃទី១១ខែកក្កដា ឆ្នាំ ២០២២ នៅចំណុច មុខច្រកទ្វារអន្តរជាតិបាវិត ក្នុងក្រុងបាវិត ខេត្តស្វាយរៀង
Read More