ពលរដ្ឋម្នាក់ប្ដឹងមេភូមិរំលេចឃុំព្រះស្រែស្រុកឧដុង្គខេត្តកំពង់ស្ពឺ ទៅសម្ដេច ស ខេង ឲ្យជួយរកយុត្តិធម៌
(កំពង់ស្ពឺ)៖ ពលរដ្ឋរងគ្រោះម្នាក់បានសម្រេចចិត្តដាក់ពាក្យប្ដឹងលោក សួន ហឿន មេភូមិរំលេច ចូលក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រឿងជេរប្រមាថ និងប្រើអំណាចឱ្យឈ្មួញរកស៊ីដីយកគ្រឿងចក្រទៅឈូសឆាយរំលោភបំពានព្រំដី។ បើយោងតាមពាក្យបណ្ដឹងចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ បានបញ្ជាក់ថា កាលពីពេលថ្មីៗនេះមានឈ្មួញទិញដី ជាម្ចាស់តាំងក្បាលដីលេខ ៣១៣ បានប្រើប្រាស់គ្រឿងចក្រអេស្កាវ៉ូទ័រ
Read More