ករណីរំលោភសេពសន្ថវៈនៅខេត្តព្រៃវែងតាំងពីឆ្នាំ២០១៦ មកអស់លក្ខណ៍នៅភ្នំពេញឆ្នាំ២០២២!
នៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី០២ ខែតុលាឆ្នាំ២០២២ មានប្រជាពលរដ្ឋផ្តល់ព័ត៌មានតាមរយៈលេខទូរសព្ទ១២៩១ របស់មណ្ឌលបញ្ជាប្រតិបត្តិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមាននារីម្នាក់បានរាយការណ៍ថា រូបនាងបានឃើញ ជនសង្ស័យដែលធ្លាប់ចាប់រំលោភនាងនៅខេត្តព្រៃវែងកាលពីឆ្នាំ២០១៦និង២០១៧ កំពុង នៅក្នុងបរិវេណស្ថានីយ៍ ទូរទស្សន៍បាយ័នស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថ រាជធានីភ្នំពេញ សហការជាមួយ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ
Read More