លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន និងលោក យិន សាន ជាអធិការខណ្ឌ ហាក់រក្សាភាពស្ងៀមស្ងាត់ មិនបង្ក្រាបល្បែងស៊ីសងនៅផ្លូវលេខ៤៧៤
ភ្នំពេញ ៖ ទីតាំងល្បែងសុីសង ដែលកន្លងមកគេស្គាល់ឈ្មោះថា Net 365 នៅនៅផ្លូវលេខ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន កំពុងបើកដំណើរការធម្មតា និងមានមនុស្សចេញចូលជាច្រើនទៀតផង។ មជ្ឈដ្ឋានទូទៅកំពុងដាក់ការសង្ស័យលើថ្នាក់ដឹកនាំខណ្ឌទាំងពីររូបនេះ ហេតុអ្វីមិនបញ្ជាកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់នេះ ហាក់ផ្គើនបទបញ្ជារបស់សម្ដេចនាយករដ្ឋមន្ត្រីនៃកម្ពុជាទៅវិញ ឬមួយមានអ្វីលាក់បាំង ឬមានទំនាក់ទំនងអ្វីជាមួយម្ចាស់ទីតាំងល្បែងខុសច្បាប់នេះ ទើបហ៊ានល្មើសបទបញ្ជាបែបនេះ។ ទីតាំងអតីតល្បែងស៊ីសង Net 365
Read More