កម្ពុជាមានសក្ដានុពលច្រើន ក្នុងការរឹតចំណងទាក់ទងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយអេមីរ៉ាតអារ៉ាប់រួម
—————————— នេះជាការលេីកឡេីង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងឱកាសទទួលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត ថានី ប៊ីន អាម៉េដ អាល ហ្សេយូឌី រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួម ដែលដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ដើម្បចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ក៏ដូចជាស្នើសុំការគាំទ្ររបស់កម្ពុជាលើការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៨ (COP-28) នាចុងឆ្នាំនេះ
Read More