មេធាវីរបស់លោកយាយវ័យ ៧១ឆ្នាំ ដាក់ពាក្យសុំឱ្យនៅក្រៅឃុំ បន្ទាប់ពីឯកឧត្តម ច្រឹង ខ្មៅ ចេញដីកាបញ្ជាឱ្យ PM ផ្ទៃប្រទេសចាប់ដាក់គុកព្រោះរឿងដីធ្លី
(ភ្នំពេញ)៖ មេធាវីការពារសិទ្ធិ២រូបរបស់ជនត្រូវចោទឈ្មោះ ថោង សុខេង មានវ័យ ៧១ឆ្នាំ បានដាក់ពាក្យសុំឱ្យមានការដោះលែងកូនក្ដីនៅក្រៅឃុំជាបណ្ដោះអាសន្ន។ នេះបើយោងតាមឯកសារចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។ ពាក្យស្នើសុំដោះលែងកូនក្ដីនៅក្រៅឃុំបណ្ដោះអាសន្ន បានគោរពជូនឯកឧត្តមប្រធានសាលាដំបូងរាជធានីភ្នំពេញ ក្រោមហេតុផលចំនួន ៧ចំណុច។ សូមជម្រាបជូនថា ជនត្រូវចោទឈ្មោះ ថោង សុខេង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី២១
Read More