Saturday, November 23, 2024
Latest:

Day: December 25, 2023

ព័ត៌មាន​ជាតិ

ក្រុមការងារមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ដកំពត ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនបងប្អូនប្រជាពលរដ្ឋរស់នៅភូមិទុល្លភ៍ ឃុំមានជ័យ ខេត្តកំពត និងបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យស្ថិតនៅភូមិព្រៃស្បូវ និងភូមិនារាយណ៍ ឃុំនារាយណ៍ ស្រុកឈូក ខេត្តកំពត។

————————————- ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៣ #រដ្ឋបាលថ្នាក់ក្រោមជាតិ #មន្ទីររៀបចំដែនដី_នគរូបនីយកម្ម_សំណង់_និង_សុរិយោដី #ភូមិបាលក្រុង_ស្រុក_ខណ្ឌ #ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ #ការកំណត់តំបន់វិនិច្ឆ័យ #ការវាស់វែង_និង_កសាងប្លង់សុរិយោដី #ការផ្សព្វផ្សាយជាសាធារណៈនូវប្លង់សុរិយោដី_បញ្ជីឈ្មោះម្ចាស់ដី #កអក​ #កំពត​ #វិនិច្ឆ័យ_និង_សម្រេចទៅលើប្លង់សុរិយោដីនិងបញ្ជីឈ្មោះម្ចាស់ដី #ការចែកបណ្ណ#ចុះបញ្ជីដីធ្លីបញ្ចប់#សេវាគាប់ចិត្ត#បរិយាកាសគ្មានវិវាទ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់​ #MLMUPC

Read More
សន្តិសុខ​សង្គម

ជនសង្ស័យ០៥នាក់ត្រូវបានសមត្ថកិច្ចក្រុងបាវិត ចាប់ឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់កាបូប ពី ស្ត្រីម្នាក់

ស្វាយរៀង: កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់ ដែលបានធ្វើសកម្មភាពឆក់កាបូប ជនរងគ្រោះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ៖ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យធ្វើឡើងកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ បន្ទាប់ពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត បានទទួល បណ្តឹងពីស្ត្រីរងគ្រោះម្នាក់ ជាជនជាតិវៀតណាម ដែលបានមកដាក់ពាក្យបណ្តឹងករណី (ឆក់កាបូប) ដែលកើតហេតុតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត

Read More
សន្តិសុខ​សង្គម

ឯកឧត្តមអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាសមត្ថកិច្ចចម្រុះរាជធានីភ្នំពេញ ត្រូវស្រាវជ្រាវស្វែងរកចាប់អ្នកបើករថយន្តបង្កគេចខ្លួនក្រោយបើកបុក អ្នកជិះម៉ូតូ០១គ្រឿង បណ្តាលឱ្យមានរបួសនិងស្លាប់ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ បានដាក់បទបញ្ជាលោក-លោកស្រីស្នងការរង ដែលចុះពង្រឹងការងារតាមបណ្ដាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវយកចិត្ដទុកដាក់ក្នុងដឹកនាំពង្រឹងការងាររឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងបង្ការទប់ស្កាត់ឱ្យមានប្រសិទ្ធភាពដោយម៉ឺងម៉ាត់បំផុត ដើម្បីស្វែងយល់ និងរកវីធីសាស្ត្រក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងឱ្យមានការគោរពវិន័យ សីលធម៌ស្មោះត្រង់ វិជ្ជាជីវៈរបស់មន្ត្រីជំនាញ ពេលចុះអនុវត្តច្បាប់។

Read More