ប្រជាពលរដ្ឋនៅកំពង់រោទិ៍ផ្ទុះការតវ៉ាគម្រោងស្ដារប្រឡាយរបស់រដ្ឋ បែជាយកអាចម៍ដីទៅលក់ឲ្យក្រុមហ៑ុនឯកជនទៅវិញ
ខេត្ដស្វាយរៀង៖ ពលរដ្ឋជាច្រើនគ្រួសារបាននាំគ្នាផ្ទុះការតវ៉ាពាក់ព័ន្ធគម្រោងស្ដារប្រឡាយរបស់រដ្ឋ មួយកន្លែង ដើម្បីយកអាចម៍ដីទៅចាក់ធ្វើផ្លូវជួនប្រជាពលរដ្ឋ សម្រាប់ធ្វើដំណើរ តែបែរជាយកអាចម៍ដីនេះទៅលក់ឲ្យក្រុមហ៊ុនឯកជនយ៉ាងរំភើយទៅវិញ។ ការផ្ទុះតវ៉ាពីប្រជាពលរដ្ឋនេះបានកើតឡើងកាលពីរសៀលថ្ងៃទី២៧ខែមករាឆ្នាំ២០២៤ស្ថិតនៅភូមិរោទិ៍ ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។ ពលរដ្ឋបានឲ្យដឹងថា ពួកគាត់នាំគ្នាតវ៉ានៅរសៀលថ្ងៃនេះដោយសារអាជ្ញាធរមិនគោរពតាមការសន្យា ក្នុងការយកអាចម៍ដីប្រឡាយរបស់រដ្ឋ ធ្វើផ្លូវលើខ្នងប្រឡាយ៥ម៉ែត្រ ដែលមានប្រវែងប្រមាណជាង៥គីឡូម៉ែត្រ ហើយបណ្ដោយឱ្យក្រុមហ៊ុនជីកយកអាចម៍ដីប្រឡាយរដ្ឋទៅចាក់ឲ្យក្រុមហ៑ុនឯកជនទៅវិញ។ ពលរដ្ឋបានលើកឡើងថា ពួកគាត់មានការសប្បាយចិត្តយ៉ាងខ្លាំងដែលបានអាជ្ញាធរថ្នាក់ឃុំ ស្រុក
Read More