ល្បែងស៊ីសងបៀរនិងហ្គេមបាញ់ត្រី ជ្រកក្រោមផ្លាក”កាហ្វូហោ” នៅសង្កាត់ទន្លេបាសាក់ បើកលេងបយ៉ាងរលូន អាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័មិនទាន់បង្ក្រាប
ភ្នំពេញ ៖ យោងតាមប្រភពរាយការណ៍បានឲ្យដឹងថា មានទីតាំងល្បែងសុីសងបៀរចិន និងហ្គេមបាញ់ត្រី មួយកន្លែងមានឈ្មោះ”កាហ្វូហោ” ដែលស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កំពុងតែបើកឲ្យក្រុមអ្នកញៀនល្បែងចូលលេងយ៉ាងអនាធិបតេយ្យ មិនខ្លាចអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន បង្រ្កាបឡើយ! ។ សូមជម្រាបថា ក្រោយពីមានបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កន្លងមកនេះ សម្តេចហ៊ុន ម៉ាណែត បាននែនាំឱ្យអាជ្ញាធរនិងសមត្ថកិច្ចរាជធានី
Read More