Wednesday, February 5, 2025
Latest:

Day: January 9, 2025

សន្តិសុខ​សង្គម

ល្បែងសុីសងមាន់ជល់ តាមអនឡាញ កំពុងបើកលេងយ៉ាងអនាធិបតេយ្យ នៅភូមិ ត្រពាំងជ្រៃ ស្រុកកំពង់សៀម សមត្ថកិច្ចមូលដ្ឋាន មិនទាន់បង្រ្កាប!

កំពង់ចាម ៖ យោងតាមប្រភពរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា! មានទីតាំងល្បែងសុីសងមាន់ជល់ តាមអនឡាញ មួយកន្លែង របស់ក្រុមហ៊ុនអក្ស រ”A” កំពុងបើកដំណើរការទទួលក្រុមអ្នកញៀនល្បែងលេងគគ្រឹកគគ្រេងយ៉ាងអនាធិបតេយ្យ នៅចំណុចភូមិត្រពាំងជ្រៃ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់មិនបង្ក្រាប ឬមួយម្ចាស់ក្រុមហ៊ុនបនល្បែងមួយនេះមានឥទ្ធិពលខ្លាំង។ ប្រភពដដែលបានឲ្យដឹងទៀតថា ទីតាំងល្បែងស៊ីសងមួយកន្លែងនេះបើកលេងជារៀងរាល់ថ្ងៃ មិនខ្លាចញញឹតនិងអាជ្ញាធរមានសមត្ថកិច្ច នៅក្នុងមូលដ្ឋានឡើយ

Read More
ព័ត៌មាន​ជាតិ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចផ្តល់ទិន្នន័យ​ជូនទៅសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដើម្បីធ្វើការ​វាយតម្លៃ​អចលនទ្រព្យឱ្យមានសង្គតភាពនិងជាក់ស្តែង ជាឧត្តមប្រយោជន៍​របស់អតិថិជន និងសេដ្ឋកិច្ចកម្ពុជា

—————————— ជំនួបពិភាក្សាការងារជាមួយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ​កម្ពុជានាថ្ងៃទី៨ ខែ​មករា ឆ្នាំ​២០២៥នេះ​ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចផ្តល់ទិន្នន័យ​ជូនទៅសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដើម្បីធ្វើការ​វាយតម្លៃ​អចលនទ្រព្យឱ្យមានសង្គតភាពនិងជាក់ស្តែង ជាឧត្តមប្រយោជន៍​របស់អតិថិជន និងសេដ្ឋកិច្ចកម្ពុជា។ #វិស័យសំណង់ #ឧស្សាហកម្មអចលនទ្រព្យ #ឧស្សាហកម្មធនាគារនិងហិរញ្ញវត្ថុ #ឧស្សាហកម្មប្រាក់កម្ចី #អត្រាការប្រាក់សមរម្យ #ការងារលំនៅឋាន #លំនៅឋានតម្លៃសមរម្យ

Read More